សមាជិកគណៈកម្មការទី១ព្រឹទ្ធសភា អញ្ជើញជូនពរឯកឧត្តមអនុប្រធានទី១ព្រឹទ្ធសភា
នាព្រឹកថ្ងៃចន្ទ ទី២៣ ខែធ្នូ ឆ្នាំ២០២៤ នៅវិមានព្រឹទ្ធសភា គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង និងអង្កេត នៃព្រឹទ្ធសភា (គណៈកម្មការទី១) ដឹកនាំដោយឯកឧត្តម ងី ច័ន្ទ្រផល ប្រធានគណៈកម្មការ បានអញ្ជើញចូលជូនពរឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា ក្នុងឱកាសដែលឯកឧត្តម អ៊ុច បូររិទ្ធ ត្រូវបានព្រឹទ្ធសភាបោះឆ្នោតជ្រើសរើសជាអនុប្រធានទី១ព្រឹទ្ធសភា នាសម័យប្រជុំលើកទី២ នីតិកាលទី៥ នៃព្រឹទ្ធសភា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២៤ និងក្នុងឱកាសនៃបុណ្យចូលឆ្នាំថ្មី ឆ្នាំសកល ២០២៥ នាពេលខាងមុខនេះ…។
ប្រភព៖ នាយកដ្ឋានព័ត៌មាន